* ផែនការយុទ្ធសាស្រ្តថ្នាក់ក្រោយបរិញ្ញាបត្រ |
១- ទស្សនៈវិស័យ |
សាកលវិទ្យាល័យគ្រប់គ្រ និង សេដ្ឋកិច្ច ប្តេជ្ញាបណ្តុះបណ្តាលនិស្សិត ឲ្យមានគុណភាព សមត្ថ ភាពនិង ក្រម សីលធម៌ នៅក្នុងកំរិតជាតិ និងអន្តរជាតិ ។ |
២- បេសកកម្ម |
ការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រ នឹងប្តេជ្ញាបង្កើននូវចំនួននិស្សិតសិក្សាជារៀង រាល់ឆ្នាំនិង ផ្តល់នូវពុទ្ធិ និងចំណេះដឹងជាមូលដ្ឋានដើម្បីធ្វើការវិភាគ និងរង្វាយតម្លៃបានត្រឹមត្រូវ សំរាប់ការ ជ្រើសរើសយកជំនាញផ្សេងៗតាមរយៈការពង្រឹងវិន័យ និងក្រមសីលធម៌ដើម្បីទទួលបាននូវ គុណភាព និង សមត្ថភាពពេញលេញពីតប្រាកដជូនដល់និស្សិតរបស់ខ្លួន ។ |
៣-គោលបំណង |
- លើកកម្ពស់ និងពង្រឹងគុណភាពអប់រំនិស្សិត |
- ពង្រឹងគុណភាពការបង្រៀនរបស់សាស្រា្តចារ្យ និងពង្រឹងសម្ថភាពបុគ្គលិក |
- ពង្រឹងកម្មវិធីសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រ |
- ជំរុញអោយមានកិច្ចសហប្រតិបត្តិការ និងសេវាកម្មសិក្សាបន្ថែម |
- អភិវឌ្ឍន៍សំភារៈរូបវ័ន្ត និងបណ្ណាល័យដើម្បីអោយសមាមាត្រទៅនឹងកំនើន តំរូវការនិស្សិត |
- ពង្រីកកិច្ចការនិស្សិត និងការស្រាវជ្រាវ |
- បណ្តុះបណ្តាលអោយនិស្សិតមានក្រមសីលធម៌ |
- លើកកម្ពស់និស្សិតអោយមានអភិបាលកិច្ចល្អ |
៤ - សេចក្តីសន្និដ្ឋាន |
ផែនការយុទ្ធសាស្ត្ររបស់ការិយាល័យថ្នាក់ក្រោយបរិញ្ញាបត្រវាជាត្រីវិស័យមួយសម្រាប់ចង្អុលបង្ហាញអំពី ការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព មានន័យថាដើម្បីសម្រេចបាននូវបេសកកម្ម របស់ ខ្លួនដោយករិយាល័យយើង ចាំបាច់ត្រូវប្រតិបត្តិតាមផែនការសកម្មភាពដែលបាន ចែង។ |